No.1 Original Creator of the Power Bank

គោលការណ៍ធានារបស់ផលិតផល  PISEN

ថ្ងៃមានប្រសិទ្ធិភាព: ថ្ងៃ ០១ ខែ មិថុនា ឆ្នាំ ២០២៥

សូមអរគុណចំពោះការជ្រើសរើសផលិតផលរបស់ PISEN ។ ពួកយើងផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និង សមត្ថភាពខ្ពស់សម្រាប់ការប្រើប្រាស់ទូទៅ។ គោលការណ៍ធានានេះបង្ហាញពីលក្ខខណ្ឌនៃការទាមទារធានាដែលអាចធ្វើឡើងបានចំពោះផលិតផលរបស់ពួកយើង។


ការផ្តល់ធានា

យើងផ្តល់នូវការធានាកំណត់រយៈពេល ១២ ខែ ចាប់ពីថ្ងៃអតិថិជនទិញផលិតផលពីក្រុមហ៊ុន រឺ ពីតំណាងចែកចាយបន្តរបស់ PISEN ទូទាំងប្រទេស។

ការធានានេះមានសុពលភាពសម្រាប់ផលិតផលដែលបានទិញតែពីហាងលក់ដែលមានការសហការជាផ្លូវការ ឬ គេហទំព័រផ្លូវការរបស់ PISEN តែប៉ុណ្ណោះ។


លក្ខខណ្ឌដែលគ្របដណ្តប់លើការធានារបស់ផលិតផល PISEN

  • ករណីទិញភ្លាមសាកល្បងប្រើប្រាស់មានបញ្ហាភ្លាមនៅទីតាំងដែលទិញផ្ទាល់។
  • ផលិតផលខូច ក្រោមការប្រើប្រាស់ទូទៅក្នុងស្ថានភាពសាមញ្ញធម្មតា។
  • ផលិតផលដែលមិនដំណើរការពេលទទួលបានផលិតផល(ក្នុងលក្ខខណ្ឌអតិថិជនបញ្ជាទិញតាមអនឡាញ )។

ចំពោះលក្ខខណ្ឌការទិញជាឈុតរបស់ PISEN

  • ចំពោះផលិតផលដែលអតិថិជនទិញជាឈុត(ដុំសាក Adapter + ខ្សែរ) ៖ ប្រសិនមានករណីខូចខ្សែរសាក រឺ ខូចដុំសាក ក្រុមហ៊ុននឹងផ្លាស់ប្តូរខ្សែរសាកជូន រឺ ដុំសាកដែលមានតម្លៃស្មើជូនវិញ។

លក្ខខណ្ឌអ្វីខ្លះដែលមិនត្រូវបានធានា

  • ការខូចខាតបណ្តាលពីបាក់បែក រឺ មានស្នាមកាត់ដែលបណ្តាលអោយខូច។
  • ការប្រើប្រាស់ដោយមិនបានថែរក្សា(មានសភាពចាស់ខ្លាំង មានធូលី រឺ ដុំគ្រួសខ្សាច់ខុសពីលក្ខខណ្ឌការប្រើប្រាស់ធម្មតា )
  • ការខូចខាតពីការជួសជុល ឬកែប្រែដោយគ្មានការអនុញ្ញាត។
  • ឌុយសាកថ្ម រឺ ឌុយដោយសាកមានសភាពវៀច រឺ ខូចទ្រង់ទ្រាយដែលមិនអាចយកមកដោតសាកចូលដូចប្រក្រតី។
  • ការខូចខាតដែលបណ្តាលមកចូលទឹកដែលបណ្តាលអោយឆ្លងចរន្ត។
  • កត្តាមកពីព្រីភ្លើងមានសភាពមិនប្រក្រតីដែលបណ្តាលអោយឆេះ រឺ ឆ្លង។
  • ផលិតផលដែលមិនមែនជាផលិតផល Official របស់ PISEN-KH & PISEN-US

របៀបទាមទារធានា

ដើម្បីដាក់ពាក្យទាមទារធានា សូមទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈផេកផ្លូវការរឺទីតាំងដែលបានទិញផ្ទាល់ដោយផ្តល់ព័ត៌មានដូចខាងក្រោម៖

ភស្តុតាងនៃការទិញ (វិក័យប័ត្រ ឬលេខបញ្ជាទិញដែលមានកាលបរិច្ចេទទិញត្រឹមត្រូវ រឺ ភស្តុតាងផ្សេងទៀតដែលមានតម្លៃស្មើរ)។

ការពិពណ៌នាអំពីបញ្ហាដែលមានពេលប្រើប្រាស់។

រូបភាព ឬវីដេអូបង្ហាញពីបញ្ហាក្នុងការប្រើប្រាស់មិនប្រក្រតី (ប្រសិនបើមាន)។

ក្រុមការងាររបស់យើងនឹងពិនិត្យ និងអាចស្នើសុំឲ្យប្រគល់ផលិតផលដែលមានបញ្ហាសម្រាប់ការត្រួតពិនិត្យបន្ថែម។


វិធានការនៃការផ្តល់ជូនការធានា

បើការទាមទាររបស់អ្នកត្រូវបានរកឃើញមានប្រសិទ្ធភាពពួកយើងនឹង ៖

  • ផ្លាស់ប្ដូរផលិតផលថ្មីជូន 100% ដោយមិនជួសជុល។
  • ផ្តល់ផលិតផលដែលមានតម្លៃស្មើឬលើសប្រសិនបើក្រុមហ៊ុនមិនមានផលិតផលដើមសម្រាប់ប្តូរជូន។
  • អាចជួយអោយប្រាក់សងវិញ (ក្នុងករណីជាក់លាក់ណាមួយដែលចាំបាច់)។

ថ្លៃក្នុងការផ្ញើផលិតផលទៅកាន់អតិថិជនវិញជាការចំណាយរបស់ពួកយើង។


ការដាក់កម្រិតលើបន្ទុកនៃផលិតផល

ក្នុងករណីចាំបាច់ក្រុមហ៊ុនអាចបង្ហាញពីវិញ្ញាបនបត្រលើស្តង់ដារសុវត្ថិភាព និង គុណភាពដែលទទួលស្គាល់ដោយស្ថាប័នជំនាញអន្តរជាតិដូចជា CE,RoHS,FCC ដើម្បីជាទំនុកចិត្តដល់អ្នកប្រើប្រាស់ រឺ ប្រសិនជាមានការស្នើរសុំចាំបាច់ណាមួយ។ ដែល Logo នៃវិញ្ញាបនបត្រទាំងអស់នេះគឺសុទ្ធបានបង្ហាញលើប្រអប់ផលិតផល ហើយពិតជាបានឆ្លងកាត់ស្តង់ដារពិនិត្រត្រឹមត្រូវមុនពេលចេញលក់។ គោលការណ៍ការធានានេះផ្តល់សិទ្ធិច្បាស់លាស់ក្នុងការទាមទារចំពោះតែលើផលិតផលរបស់ PISEN  តែប៉ុណ្នោះ  មិនចំពោះការប៉ះពាល់ដែលកើតឡើងផ្សេងពីនេះឡើង។

 

Search Products